គ្រឿងផ្សំ :
ត្រីរ៉ស់ ឬ ត្រីឆ្តោរ ដូង សណ្តែកដី ស្លឹកគ្រៃ រមៀត ខ្ជាយ ស្លឹកក្រូចសើច
ប្រហុក នំបញ្ចុក ១ ឬ២ គីឡូ (តាមសមាជិកគ្រួសារ)
គ្រឿងផ្សំរសជាតិ :
ម្ស៉ៅស៊ុប ឬប៊ីចេង អំបិល ស្ករ
បន្លែមានដូចជា:
ព្រលឹត ត្រសក់ ត្រយូងចេក ផ្កាស្នោ សណ្តែកបណ្តុះ ជីរគ្រប់មុខ
របៀបធ្វើ :
- សណ្តែកដីត្រូវបុកឲ្យម៉ដ្ឋ
- ត្រីដាក់ស្ងោរឲ្យឆ្អិន ស្រង់ចេញបេះយកសាច់ទុកមួយអន្លើ
- ដូងពូតយកខ្ទិះ មានក្បាលខ្ទិះ និងចុងខ្ទិះ ស្លឹកគ្រៃ រមៀត ខ្ជាយ និងសាច់ត្រីបុកចូល
គ្នាឲ្យម៉ដ្ឋ
- បន្ទាប់មកយកទឹកស្ងោរត្រីដាំឲ្យពុះ ជ្រុំប្រហុក ចាក់ទឹកចុងខ្ទិះចូលបន្ថែមឲ្យល្មមនឹង
សាច់ត្រីដែលបុកម៉ដ្ឋ បង់អំបិល ស្ករ ប៊ីចេង ជ្រុំសាច់ត្រីបុកម៉ដ្ឋចូល ទុកឲ្យពុះ ភ្លក់មើល
ឲ្យល្មម សាប ប្រៃ ដាក់សណ្តែកដី ស្លឹកក្រូចសើច និងខ្ទីះដើម ជាការស្រេច៕
(សម្លនំបញ្ចុកនេះ អ្នកអាចដាក់ខ្ទិះក៏បានមិនដាក់ក៏បាន តាមចំណងចំណូលចិត្ត)
Like the Post? Share with your Friends:-
0 comments:
POST A COMMENT