Khmer Cuisines: 2014
Contact Us:

If You Have Any Problem, Wanna Help, Wanna Write Guest Post, Find Any Error Or Want To Give Us Feedback, Just Feel Free To Contact Us. We Will Reply You Soon.

Name: *


Email: *

Message: *


Skillblogger

LiveZilla Live Help

Thursday, April 17, 2014

ស៊ុប​ក្តាម​សមុទ្រ​

*​គ្រឿងផ្សំ

ម្ស៉ៅ​ស៊ុប​ពងមាន់​លាយ​ជាមួយ​សារាយ ២ កញ្ចប់​, ហាន់​មើម​ការ៉ុត​តូចៗ​កន្លះ​ចានចង្កឹះ​, ផ្សិត​ក្រអូប​ស្រស់ (​ហាន់​ជា​ចំណិត​តាម​ទទឹង​ផ្កា​) កន្លះ​ចានចង្កឹះ​, ហាន់​តៅហ៊ូ​ទន់​ជា​ដុំ​តូចៗ ១ ចានចង្កឹះ​, សាច់​ក្តាម​ស្ងោរ​ឆ្អិន ១ ចានចង្កឹះ​, ច្រៀក​ដើម​ខ្ទឹម​ជា​ច ម្រៀក​តូចៗ ២ ស្លាបព្រា​, ម្ស៉ៅ​ពោត​លាយ​ទឹក ១ ស្លាបព្រា​បាយ​, ម្រេច​ម៉ដ្ឋ​បន្តិចបន្តួច​, ជី​វ៉ាន់ស៊ុយ​សម្រាប់​រោយ​មុខ​លើ​។​

*​វិធី​ធ្វើ

​១-​ដាំទឹក​ឲ្យ​ពុះ បង់​ម្ស៉ៅ​ស៊ុប​ពងមាន់​លាយ​សារាយ បន្ទាប់មក​ដាក់បញ្ចូល​មើម​ការ៉ុត​, ផ្សិត​ក្រអូប​ស្រស់​, តៅហ៊ូ និង សាច់​ក្តាម ហើយ​រង់ចាំ​រហូតដល់​ទឹក​ពុះ ទើប​ដាក់​ម្ស៉ៅ​ពោត​លាយ​ទឹក​កូរ​ឲ្យ​រលាយ​ចូលគ្នា​ឲ្យ​សព្វ​ល្អ រោយ​ចម្រៀក​ដើម​ខ្ទឹម បិទ​ភ្លើង​រួច​លើក​ចុះ​។​

២-​ដួស​ស៊ុប​ដាក់​ចាន រោយ​ម្រេច​ម៉ដ្ឋ តុបតែង​មុខ​លើ​ដោយ​ជី​វ៉ាន់ស៊ុយ បន្តិចបន្តួច ទុក​ជាការ​ស្រេច​៕

Posted By: Unknown on Thursday, April 17, 2014

ឆា​គ្រឿង​សាច់គោ​

*​គ្រឿងផ្សំ​

-​ខ្ទឹមបារាំង​កាត់​ជា​ដុំៗ ១០០​ក្រាម​ ខ្ទឹមស​កាត់​ជា​២ ១០០​ក្រាម​ ម្ទេស​ហា​វ៉ៃ កាត់​ជា​ដុំៗ
 ១០០​ក្រាម​ ម្នាស់​កាត់​ជា​ដុំៗ ១០០​ក្រាម​ ​ស្នៀតពោត​កាត់​ជា​ដុំៗ ១០០​ក្រាម ការ៉ុត​ហាន់
​ជា​ចំណិត ១០០​ក្រាម​
-​ផ្កា​ខាត់ណា បៃតង​កាត់​ជា​ដុំៗ ១០០​ក្រាម​ ​បន្លែ​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត​

*​គ្រឿងផ្សំ​រសជាតិ​

ប្រេង​ខ្យង​ ប្រេង​ឆា​

​វិធី​ធ្វើ​

​យក​ខ្ទះ​ចាក់​ប្រេងឆា​ឲ្យ​ក្តៅ ដាក់​បំពង​ខ្ទឹមស​ឲ្យ​ឈ្ងុយ រួច​ដាក់​បន្លែ​ទាំងអស់​ដែល​ស្រុះ​រួច​ចូល​ព្រម​គ្នា បន្ទាប់មក​ដាក់​ស្ករស​បន្តិច ប្រេង​ខ្យង ឆារ​ពី​បី​ត្រឡប់​ឲ្យ​ឆ្អិន​ល្មម កុំឲ្យ​រលួយ​
ពេក តុ​ក​ឲ្យនៅ​ស្រួយ​បន្តិច ភ្លក់​មើល​ឲ្យ​ល្មម​ជា​ការ​ស្រេច​។

​រូបមន្ត​បន្ថែម​

ខ្ទឹម​បារាំង ម្ទេស​ហា​វ៉ៃ ម្នា​ស់ ស្នៀត​ពោត ការ៉ុត ផ្កា​ខាត់ណា​បៃតង យក​មក​ស្រុះទឹកក្តៅ​ឲ្យ
​ឆ្អិន​បន្តិច ដាក់​ត្រាំ​ទឹក​ត្រជាក់ រួច​ស្រង់​ឲ្យ​ស្ងួត​ទឹក​ដើម្បី​ឲ្យ​បន្លែមើ​ល​ទៅ​ស្រស់​៕

Posted By: Unknown on

ឆាក្តៅសាច់មាន់

1. គ្រឿងផ្សំ

សាច់មាន់កាត់ជាដុំៗ ៤០០ក្រាម, គល់ស្លឹកគ្រៃហាន់ជាបញ្ឆិត ៣ដើម, ស្លឹកក្រូចសើចហាន់ឲ្យល្អិត ៥សន្លឹក, ម្ទេសដៃនាងហាន់ជាបញ្ឆិត ៤-៥គ្រាប់, គល់ខ្ទឹមកាត់ជាកង់ៗ ២ដើម, ខ្ទឹមសពុះជាពីរ ១០០ក្រាម, ស្លឹកម្រះព្រៅ ១០០ក្រាម, សណ្តែកដីបុកកុំឲ្យម៉ត់ពេក ៣០០ក្រាម និងប្រេងឆា។

2. វិធីធ្វើ

មាន់ពន្លះយកឆ្អឹងចេញកាត់ជាដុំៗប៉ុនមេដៃប្រឡាក់គ្រឿង ហើយយកទៅបំពងខ្លាញ់ឲ្យស្រពាប់បន្តិចមុននឹងយកទៅឆា។
យកខ្ទះចាក់ប្រេងឆាឲ្យក្តៅ ដាក់បំពងខ្ទឹមសឲ្យឈ្ងុយ ហើយឆាគល់ស្លឹកគ្រៃ សណ្តែកដី ក្រួចសើច ម្ទេស ទើបចាក់សាច់មាន់ចូល បង់គ្រឿង ឆាត្រឡប់ចុះត្រឡប់ឡើង ឲ្យស្ងួតទើបដាក់ស្លឹកម្រះព្រៅ គល់ខ្ទឹមចូលជាការស្រេច៕

Posted By: Unknown on

នំ​បញ្ចុក​សម្លខ្មែរ


គ្រឿងផ្សំ :

​ត្រី​រ៉ស់ ឬ ត្រី​ឆ្តោរ ដូង សណ្តែកដី ស្លឹកគ្រៃ រមៀត ខ្ជាយ ស្លឹក​ក្រូចសើច
​ប្រហុក នំ​បញ្ចុក ១ ឬ​២ គីឡូ (​តាម​សមាជិកគ្រួសារ​)

​គ្រឿងផ្សំ​រសជាតិ :

​ម្ស៉ៅ​ស៊ុប ឬ​ប៊ីចេង អំបិល ស្ករ

​បន្លែ​មានដូចជា​:

​ព្រលឹត ត្រសក់ ត្រយូងចេក ផ្កាស្នោ សណ្តែកបណ្តុះ ជីរគ្រប់មុខ

​របៀប​ធ្វើ :
- សណ្តែកដី​ត្រូវ​បុក​ឲ្យ​ម៉ដ្ឋ​
- ត្រី​ដាក់​ស្ងោរ​ឲ្យ​ឆ្អិន ស្រង់​ចេញ​បេះយក​សាច់​ទុក​មួយអន្លើ
- ដូង​ពូត​យក​ខ្ទិះ មាន​ក្បាលខ្ទិះ និង​ចុង​ខ្ទិះ ស្លឹកគ្រៃ រមៀត  ខ្ជាយ និង​សាច់​ត្រី​បុក​ចូល​
​គ្នា​ឲ្យ​ម៉ដ្ឋ
- បន្ទាប់មក​យក​ទឹក​ស្ងោរត្រី​ដាំ​ឲ្យ​ពុះ ជ្រុំប្រហុក ចាក់ទឹក​ចុង​ខ្ទិះ​ចូល​បន្ថែម​ឲ្យ​ល្មម​នឹង​
​សាច់​ត្រី​ដែល​បុក​ម៉ដ្ឋ បង់អំបិល ស្ករ ប៊ីចេង ជ្រុំ​សាច់​ត្រី​បុក​ម៉ដ្ឋ​ចូល ទុក​ឲ្យ​ពុះ ភ្លក់​មើល​
​ឲ្យ​ល្មម សាប ប្រៃ ដាក់​សណ្តែកដី ស្លឹក​ក្រូចសើច និង​ខ្ទីះ​ដើម ជាការ​ស្រេច​៕
(សម្លនំបញ្ចុកនេះ អ្នកអាចដាក់ខ្ទិះក៏បានមិនដាក់ក៏បាន តាមចំណងចំណូលចិត្ត)

Posted By: Unknown on

ត្រី​ចំហុយ​ទឺ​ក​ត្រី​អម្ពិលទុំ​

គ្រឿងផ្សំ :

​ត្រី​គ្រំ ឬ ត្រី​ឆ្តោ ត្រី​ព្រួល ត្រី​ឆ្តោ​ក  ។​ល​។ 
​ជីរគ្រប់មុខ សាលាដ ត្រសក់ សណ្តែកបណ្តុះ ស្ពៃក្រញាញ់​ក្តោប​
​គល់​ស្លឹកគ្រៃ អម្ពិល​ទុំ ទឹកត្រី ស្ករត្នោត ម្សៅ​ឆា ម្សៅ​ស៊ុប ខ្ទឹមស ខ្ទឹមក្រហម​ ។


របៀប​ធ្វើ :

- បើ​ត្រី​ដែលមាន​ស្រកា​ទន់ មិនចាំបាច់​ធ្វើ​ស្រកា​ចោល​ទេ ដោយ​លាង​សំអាត​ជាមួយអំបិល​ឲ្យ​បាន​ជ្រះ​ល្អ​។​
- ចំណែក​បន្លែ​មាន​ជីរគ្រប់មុខ សាលាដ ត្រសក់ សណ្តែកបណ្តុះ ស្ពៃក្រញាញ់​ក្តោប បេះ​រូ​ច​លាង​ឲ្យ​បាន​ច្រើនដង​​ បើ​មាន​ថ្នាំ​សម្លាប់​សត្វល្អិត​សំម្រាប់​លាង​បន្លែ​ជាការ​ប្រពៃ ព្រោះ​បន្លែ​ទាំងនេះ​យើង​ញ៉ាំដោយ​ពុំបាន​ចម្អិន​ទេ​។​
- គល់​ស្លឹកគ្រៃ​លាង​សំអាត​រួច​ដំ​ឲ្យ​ទក់​
- ខ្ទឹមស​បកសំបក​ចិ​ញ្ជ្រាំ​
- ខ្ទឹ​ម​ក្រហមបក​សំបក​ហើយ​ ហាន់​ជា​ចំណិតៗ​
- អំពិល​ទុំ​ដាក់​ត្រាំ​ទឹក​ដើម្បី​ឲ្យ​ចេញ​ជាតិ​ជូរ​

​របៀប​ចម្អិន :

- យើង​យក​ត្រី​ដែល​លាង​ស្អាត​ហើយ​ មក​ប្រឡាក់​អំបិល​ និង​ម្សៅ​ស៊ុប​លាប​ឲ្យ​សព្វ​ក្នុង​ពោះ​ត្រី និង​ខាងក្រៅ យក​រស​ជាតិ​ប្រៃ​តិចៗ រួច​ដាក់​គល់​ស្លឹកគ្រៃ​ពីរ​ចូលក្នុង​ពោះ​ត្រី និង​បន្សល់ទុក​ខ្លះ​ទ្រាប់​បាត របួល (​ឆ្នាំង​ចំហុយ​) ទើប​ដាក់​ត្រី​ពី​​លើ​កុំ​ភ្លេច​ចាក់​ទឺ​ក​ចូលក្នុង​របួល​ផង​។​ពេលនេះ​យើង​អាច​ចំហុយត្រី​បាន​ហើយ ​រហូតដល់​ត្រី​ឆ្អិន​ល្អ​ជាការ​ស្រេច​។​

​របៀប​ធ្វើ​ទឹកត្រី​អម្ពិល​ទុំ :

- ទឹកអម្ពិលទុំ​មិនបាច់​យក​កាក​ចេញ​ទេ ដាក់​ស្ករត្នោត ម្សៅ​ស៊ុប ទឹកត្រី ភ្លក្ស​ឲ្យ​ល្មម​តាម​ចំណូលចិត្ត​របស់​យើង ទើប​បង់​ម្សៅ​ឆា​បន្តិច បន្ទាប់មក​ដាំ​ឆ្នាំង​ខ្ទះ​ឲ្យ​ក្តៅ​ល្មម​ចាក់​ប្រេងឆា បំពង​ខ្ទឹមសឲ្យ​ឈ្ងុយ ទើប​ចាក់​ទឺ​ក​ត្រឹ​អំពិល​ចូល​ទុក​ឲ្យ​ពុះ ចុង​​ក្រោយ​ដាក់​ខ្ទឹមក្រហម​ជាការ​ស្រេច​។

​ចំណាំ :

- បើ​បន្លែ​មាន​បន្ថែម​ផ្កា​ស្តៅ ទឺ​ក​ត្រី​ត្រូវ​បន្ថែម​សាច់ជ្រូក​បី​ជាន់​ចិ​ញ្ច្រាំ ការ​ចម្អិន ឆា​រំលីង​សាច់​ចិ​ញ្ច្រាំ​ជាមួយ​ខ្ទឹមស​ឲ្យ​​ឈ្ងុយ​ចេញ​ខ្លាញ់​បន្តិច ទើប​ចាក់​ទឹកត្រី​និង​ចម្អិន ដូច​បាន​រៀបរាប់​ខាងលើ ៕


Posted By: Unknown on

ទឹកជ្រលក់​ក្បាលជ្រូក និង​គ្រឿងក្នុង​

គ្រឿងផ្សំ :

ក្បាលជ្រូក និង​គ្រឿងក្នុង​ សាលាដ ត្រសក់ សណ្តែកបណ្តុះ ជីរគ្រប់មុខ ជីរ​វ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម រំដេង ក្រូចឆ្មារ សណ្តែកដី ស្ករស ម្សៅ​ស៊ុប ទឹកត្រី​។​


របៀ​ប​ធ្វើ : 

​ក្បាលជ្រូក និង​គ្រឿងក្នុង ត្រូវ​លាង​សម្អាត​ឲ្យ​បាន​ស្អាត​
​សាលាដ ត្រសក់ សណ្តែកបណ្តុះ ជីរគ្រប់មុខ  បេះ​លាង​ឲ្យ​ស្អាត​។​
​ជី​វ៉ាន់ស៊ុយ កាត់​យក​ឫស និង​ដើម​ប្រវែង​ពីរ​ថ្នាំងដៃ​ លាង​ឲ្យ​ស្អាត​។​
​ខ្ទឹមស ខ្ទឹមក្រហម​បកសំបក​។​
​រំដេង​ដុត​រួចហើយ​ចិត​សំបក​។​
​សណ្តែកដី​លីង​ឲ្យ​ឆ្អិន​ឡើង​ឈ្ងុយ​។​
​ក្រូចឆ្មារ​ចិត​សំបក​ពុះ​យក​គ្រាប់​ចេញ ច្របាច់​យក​ទឹក​ទុក​។​

​របៀប​ធ្វើ​ទឹកត្រី :

​រំដេង​ដុត​ចិត​មួយ​ចំណិត ឫស​ដើម​ជី​វ៉ាន់ស៊ុយ និង​សណ្តែកដី​បុក​បញ្ចូល​គ្នា​ឲ្យ​ម៉ដ្ឋ ទើប​ដាក់​ខ្ទឹមស ខ្ទឹមក្រហម​បុក​បន្ថែមទៀត​លុះ​ម៉ដ្ឋ​ហើយ យើង​ចាក់​ទឹកត្រី ទឹក​ឆ្អិន ស្ករស ម្សៅ​ស៊ុប និង​ក្រូចឆ្មារ​លាយ​ភ្លក្ស​ឲ្យ​មាន​រសជាតិ​ល្មម​តាម​ចំណូ​លចិត្ត​ដែល​ចង់បាន​ស្រេច​។​

​វិធី​ចម្អិន : 

​ក្បាលជ្រូក​និង​គ្រឿងក្នុង ក្រោយ​លាង​សម្អាត​ហើយ​យកទៅ​ស្ងោរ រហូត​ឆ្អិន​ផុយ​ល្មម សូមកុំ​ភ្លេច​ដាក់​អំបិល​បន្តិច​ផង​៕

Posted By: Unknown on

Tuesday, March 25, 2014

How to make Nom plae ai (Glutinous rice balls filled with palm sugar) (+...

Posted By: q on Tuesday, March 25, 2014

How to make Nom Lort (Cambodian pandan flavored jello in a sugary coconu...

Posted By: q on

Nyorm Krum (Seafood salad) (+playlist)

Posted By: q on

Monday, March 24, 2014

How to make Num Koum (Glutinous rice dumplings filled with sweet coconut...

Posted By: q on Monday, March 24, 2014

Contact Us

Name

Email *

Message *

 

Latest post

About Us

Recent Comment

Copyright © . SkillBlogger. All Rights Reserved.
Designed by :-