ក្បាលជ្រូក និងគ្រឿងក្នុង សាលាដ ត្រសក់ សណ្តែកបណ្តុះ ជីរគ្រប់មុខ ជីរវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម រំដេង ក្រូចឆ្មារ សណ្តែកដី ស្ករស ម្សៅស៊ុប ទឹកត្រី។
របៀបធ្វើ :
ក្បាលជ្រូក និងគ្រឿងក្នុង ត្រូវលាងសម្អាតឲ្យបានស្អាត
សាលាដ ត្រសក់ សណ្តែកបណ្តុះ ជីរគ្រប់មុខ បេះលាងឲ្យស្អាត។
ជីវ៉ាន់ស៊ុយ កាត់យកឫស និងដើមប្រវែងពីរថ្នាំងដៃ លាងឲ្យស្អាត។
ខ្ទឹមស ខ្ទឹមក្រហមបកសំបក។
រំដេងដុតរួចហើយចិតសំបក។
សណ្តែកដីលីងឲ្យឆ្អិនឡើងឈ្ងុយ។
ក្រូចឆ្មារចិតសំបកពុះយកគ្រាប់ចេញ ច្របាច់យកទឹកទុក។
របៀបធ្វើទឹកត្រី :
រំដេងដុតចិតមួយចំណិត ឫសដើមជីវ៉ាន់ស៊ុយ និងសណ្តែកដីបុកបញ្ចូលគ្នាឲ្យម៉ដ្ឋ ទើបដាក់ខ្ទឹមស ខ្ទឹមក្រហមបុកបន្ថែមទៀតលុះម៉ដ្ឋហើយ យើងចាក់ទឹកត្រី ទឹកឆ្អិន ស្ករស ម្សៅស៊ុប និងក្រូចឆ្មារលាយភ្លក្សឲ្យមានរសជាតិល្មមតាមចំណូលចិត្តដែលចង់បានស្រេច។
វិធីចម្អិន :
ក្បាលជ្រូកនិងគ្រឿងក្នុង ក្រោយលាងសម្អាតហើយយកទៅស្ងោរ រហូតឆ្អិនផុយល្មម សូមកុំភ្លេចដាក់អំបិលបន្តិចផង៕
Like the Post? Share with your Friends:-
0 comments:
POST A COMMENT